ស្លូវ៉ាគី ទទួលបានយន្តហោះចម្បាំងអាមេរិក F-16 ពីរគ្រឿងដំបូង ដើម្បីជំរុញវិស័យការពារជាតិ


 (ជូបហ្សាណា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសស្លូវ៉ាគីបានទទួលយន្តហោះចម្បាំងអាមេរិក F-16 ចំនួន ២គ្រឿងក្នុងចំណោម ១៤គ្រឿង ដែលនឹងជំនួយឱ្យយន្តហោះចាស់ៗសល់ពីសម័យសូវៀត ដែលបានបរិចា្ចគទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤។



ស្លូវ៉ាគី បានពឹងផ្អែកលើប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបកណ្តាល សម្រាប់ការល្បាតតាមអាកាសចាប់តាំងពីឆ្នាំមុន បន្ទាប់ពីប្រគល់យន្តហោះចម្បាំង MiG-29 រាប់សិបគ្រឿងដែលទុកចោលដោយសារខ្វះគ្រឿងបន្លាស់ និងការថែទាំ ប៉ុន្តែនៅអាចប្រើប្រាស់ទៅឱ្យអ៊ុយក្រែន។ សមាជិកណាតូ ស្លូវ៉ាគី ដែលស្ថិតនៅលើសម្ព័ន្ធភាពយោធាប៉ែកខាងកើត ត្រូវទទួលបានយន្តហោះចម្បាំង F-16 ចំនួន ១២គ្រឿងទៀត នៅចុងឆ្នាំក្រោយ។


គួរបញ្ជាក់ថា យន្តហោះចម្បាំងគឺជាអាវុធដ៏សំខាន់ ខណៈដែលណាតូពង្រីកសម្ព័ន្ធភាពយោធាទៅប៉ែកខាងកើត និងជាប់ព្រំដែនជាមួយអ៊ុយក្រែន​ដែលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី។ នៅក្រោមរដ្ឋាភិបាលរបស់ លោក Robert Fico នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសស្លូវ៉ាគី ចាប់តាំងពីឆ្នាំមុនមក ទីក្រុងជូបហ្សាណា បានបិទបញ្ចប់ការផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែន ហើយកំពុងស៉ើបអង្កេតលើរដ្ឋបាលមុន ជុំវិញការបរិច្ចាគយន្តហោះចម្បាំង MiG-29៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.