ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «សេចក្តីផ្តើមស្តីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» (Introduction to Good Regulatory Practice)នាថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «សេចក្តីផ្តើម ស្តីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» (Introduction to Good Regulatory Practice)។វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (Economic Research Institute for ASEAN and East Asia) ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្រ្តី ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, អគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួង ស្ថាប័ន, សភាពាណិជ្ជកម្មកម្ពុជា, វិស័យឯកជន, អង្គការ សង្គមស៊ីវិល, ស.ស.យ.ក. និងនិស្សិត សរុបប្រមាណ ៥០០នាក់ ក្នុងគោលដៅពង្រឹងសមត្ថភាព, ចែករំលែក, ផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធពាក់ព័ន្ធ។
ឯកឧត្តម វង្សី វិស្សុត វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «សេចក្តីផ្តើមស្តីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ»
0
5/29/2024