(កំពង់ធំ)÷ លោក ឡុង រិទ្ឋី នាយករងវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ ផលិតកម្មសត្វ និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមន្រ្តីជំនាញចូលរួមវេទិការផ្សព្វផ្សាយ ស្ដីពីជំងឺផ្ដាសាយបក្សី និងជំងឺឆ្កែឆ្កួត នៅតាមសាលារៀន និងសហគមន៍ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។លោក ចាន់ បញ្ញាវ័ន្ត បានផ្សព្វផ្សាយពីជំងឺផ្ដាសាយបក្សីនៅអនុវិទ្យាល័យចំនួន៣គឺ÷ ១.អនុវិទ្យាល័យបេង ឃុំរុងរឿង ដែលមានសិស្សានុសិស្សចំនួន២៥០នាក់ និងអ្នកចូលរួម១៥នាក់។ ២.វិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅភូមិបុស្សតាសោម ឃុំរុងរឿង ដែលមានសិស្សចំនួន២៥០នាក់ និងអ្នកចូលរួម១៥នាក់។ ៣.អនុវិទ្យាល័យលឹកជៈ ឃុំព្រះដំរី ដែលមានសិស្សចំនួន២៥០នាក់ និងអ្នកចូលរួម១៥នាក់។ សម្រាប់នៅតាមមូលដ្ឋានមួយចំនួន មានបញ្ហាជំងឺឆ្លងដល់សត្វបក្សីជាច្រើន បានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វផងដែរ។លោក ឡុង រិទ្ឋី នាយករងវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ សូមផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារឱ្យបានគ្រប់ៗគ្នា ប្រសិនបើមានបញ្ហាឃើញបក្សីមានជំងឺ ឬស្លាប់ សូមកុំយកទៅបរិភោគឱ្យសោះអាចប៉ះពាល់ដល់សុខភាពមនុស្ស។ ពេលឃើញមានសត្វស្លាប់ និងមានជំងឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ រាយការណ៍បន្តមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយមន្ទីរនិងបញ្ជូនមន្ត្រីជំនាញចុះទៅដល់មូលដ្ឋាន ដើម្បីឱ្យគាត់ចុះទប់ស្កាត់ និងមានវិធានការការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដ៍ទៃទៀត ឱ្យបានទាន់ពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី ពិនិត្យដោយអ៊ុមញឹប។
វេទិការផ្សព្វផ្សាយ ស្ដីពីជំងឺផ្ដាសាយបក្សី និងជំងឺឆ្កែឆ្កួត ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកស្ទោង
0
5/29/2024