កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះឯកឧត្តមបណ្ឌិតពៅ សុខទីប្រឹក្សាផ្ទាល់សម្តេច
មហាបវរធិបតីហ៊ុនម៉ាណែតជាប្រធានក្រុមការងារសៀវភៅ"កូនប្រុសច្បងដ៏មានឥទ្ធិពល" និង
លោកមែស៊ីថុនប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជាជាអនុប្រធានក្រុមការងារ ព្រមទាំង
សហការីបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោហ៊ុនសែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិង
សម្ដេចធិបតីហ៊ុនម៉ាណែតសរុបចំនួន១៨០ច្បាប់ដើ្បម្បីផ្សព្វផ្សាយនិងប្រគល់ជូនបញ្ជាការដ្ឋាន
បញ្ជូនសារនៃកងយោធពលខេមរភូមិន្ទក្នុងនោះមានសៀវភៅ ៈ
- អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
- ៣ យន្តការឈ្នះកូវីដ-១៩
- ទឹកចិត្តអ្នកជួយសង្គ្រោះ
- សម្តេច ហ៊ុន សែន កំពូលបិតាស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
- និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល។
ក្នុងឱកាសនោះឯកឧត្តម ពៅ សុខ បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅទាំងអស់នេះគឺដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រជាពលរដ្ឋទូទៅនិងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពី
ប្រវត្តិសាស្ត្រនិងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ឯកឧត្តមបន្តថាសៀវភៅ "កូនប្រុសច្បងដ៏មាន
ឥទ្ធិពល"បង្ហាញពីវីរភាពនិងគុណបំណាច់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងអ្វីៗទាំងអស់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩កន្លងមកនេះ ។
ឯកឧត្តមបានបញ្ជាក់ថានេះ
ជាជុំទី២ក្នុងទិសដៅផ្សព្វផ្សាយសៀវភៅសរសេរអំពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាក្នុងជួរគណបក្ស
ប៉ុន្តែជាមួយគ្នានេះក៏បានផ្តល់ជូនដល់ស្ថានប័នរដ្ឋឯកជននិងគ្រឹះស្ថានអប់រំមួយចំនួនព្រមទាំសាធារណជនទូទៅដែលមានបំណងចង់បាននិងសិក្សាឈ្វេងយល់ផងដែរ។
ជាមួយគ្នានោះឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ម សុផល មេបញ្ជាការរងបញ្ជាការដ្ឋានបញ្ជូនសារនៃ
អគ្គបញ្ជការកងបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមពៅសុខទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត និងក្រុមការងារសៀវភៅ"កូនប្រុសច្បងដ៏មានឥទ្ធិពល"ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃ
មិនអាចកាត់ថ្លៃបាននេះ។ឯកឧត្តមបានមានប្រសាសន៍បន្តថាការផ្តល់សៀវភៅដ៏មានតម្លៃប្រកប
ដោយខ្លឹមសារនិងអត្ថន័យនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការសិក្សាឈ្វេង
យល់។ការផ្តល់សៀវភៅដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាការចែករំលែកនូវពុទ្ធិដល់មនុស្ស
ជាតិជាពិសេសយុវជនជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ឯកឧត្តមបានបញ្ជាក់ថាបញ្ជាការដ្ឋាននឹងចូលរួមផ្សព្វផ្សាយបន្តដើម្បីបំផុសស្នាដៃដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបានរបស់ឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាទៅដល់ពលទាហាននាយទាហាន ក៏ដូចប្រជាពលទូទៅ
ឲ្យបានយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិតស្នាដៃនិងសមិទ្ធផលធំៗរបស់សម្តេចតេជោ ហ៊ុនសែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងឲ្យកាន់តែយល់ច្បាស់អំពីសម្តេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ សៅ ហឿន