(កំពង់ធំ)៖ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងនិងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល១០០% នៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់(DBST) ចំនួន០១ខ្សែ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ជាមួយក្នុងការចុះត្រួតពិនិត្យនិងវាយតំលៃក្រុមការងារបានទទួលយកនូវលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ចំនួន ០១ខ្សែ ប្រវែងសរុប ៤ ៥០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស មានទទឹងម្ខាងៗ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០៥កន្លែង និងផ្លាកឈ្មោះគម្រោងចំនួន ០២កន្លែង (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ ដោយទទួលយក១០០% ។
ជាមួយគ្នានេះដែរឯកឧត្តម ឈន សេដ្ឋា បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងការដឹកជញ្ជូន ការមកទទួលសេវានានា និងការធ្វើដំណើររបស់សិស្សានុសិស្សមកកាន់សាលារៀនប្រកប ដោយសុវត្ថិភាពពិសេសដើម្បីជួយ សម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ អត្ថបទមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។