អភិបាលស្រុកស្ទោង ត្រូវពន្លឿនកិច្ចការឯកសារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស




     (កំពង់ធំ)÷នៅរសៀលថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២៤ លោក សាយ គឹមឡម និងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនពិភពលោកប្រចាំតំបន់ស្ទោង២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និង ចែកអំណោយជូនដល់គ្រួសារក្រីក្រនិងងាយរងហានិភ័យ ដែលបានរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុនិងភាពរាំងស្ងួតកាលពីពេលថ្មីៗនៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

      ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ស្វែងយល់ពីសុខទុក្ខនិងតម្រូវការព្រមទាំងឆ្លើយតបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត ដើម្បីលើកកម្ពស់ជីវភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងសេវាកម្មទូទៅនិងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថែមទាំទទួលបាននូវការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋផងដែរ។

    ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈភាពលោក ដែលតែងតែគិតគូរយកចិត្តទុកដាក់និងសហការជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការផ្ដល់ នូវគ្រឿងឧបភោគបរិភោគសម្ភារក៏ដូចជាការជួយអភិវឌ្ឍន៍វិស័យអប់រំ ទឹកស្អាត ជួយបញ្ហាគ្តោះមហន្តរាយ បម្រែបម្រួលអាកាសធាតុនិងបរិស្ថានគ្រោះធម្មជាតិនិងឧបទ្ទហេតុផ្សេងៗជាដើម។

     លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ លោកមេឃុំនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាកក្រោម ត្រូវសហការជាមួយ អធិការដ្ឋាននគរបាលស្រុកស្ទោងក្នុងការផ្ដល់ ឯកសារអត្រានុកូលដ្ឋាន ឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅដល់ពុកម៉ែបងប្អូនឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសដើម្បីយកមកធ្វើប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ។

     លើសពីនេះទៀតលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវនាំគ្នាធ្វើស្រែឲ្យបានទាន់ដើមរដូវ ជាពិសេសខិតខំដាំដុះដំណាំបន្លែបន្ទាប់បន្សំផ្សេងៗនៅតាមគេហដ្ឋានដើម្បីទ្រទ្រង់សុខភាព និងជីវភាពប្រចាំថ្ងៃបន្ថែមទៀត។

      បញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំង៥០គ្រួសារ នៅក្នុងឱកាសនេះជាជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង ដែលក្នុងមួយគ្រួសារៗ ទទួលបានូវ÷ អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស និងទឹកសុទ្ធ២ប៊ីដុងដែល១ប៊ីដុងស្មើនឹង២០លីត្រ។ អត្ថបទលោក ឆុន ឆេងក្រឹម-ពិនិត្យដោយអ៊ុមញឹប។

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.