សិក្ខាសាលាណែនាំ ស្ដីពីគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា


     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយ ឧបត្ថម្ភ ពី អង្គការ ហេឡែនខេលល័រអន្តរជាតិ បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីគម្រោងកាត់បន្ថយ ហានិភ័យ ជំងឺ មិន ឆ្លង តាមគ្រឹះស្ថានសិក្សា នៅកម្ពុជាជូនដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមាន មន្ត្រីការិយាល័យ សុខាភិបាល ស្រុក ប្រតិបត្តិបារាយណ៍-សន្ទុក ស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និង កីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលា មក ពី១៤សាលា ស្រុកតាំងគោក មកពីស្រុកសន្ទុក១៣សាលា និងស្រុកស្ទោងចំនួន១៣សាលា។



      កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តកំពង់ធំ ការរៀបចំឱ្យមានសិក្ខាសាលានេះ ក្នុងគោលបំណងណែនាំគម្រោង កាត់បន្ថយ ហានិភ័យ ជំងឺមិនឆ្លងនៅកម្ពុជា ដល់ដៃគូពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដែល ជាប្រតិបត្តិករដ៏សំខាន់ នៅក្នុងវិស័យអប់រំ។ ដើម្បីបង្កើនការ យល់ដឹងពីការ លើកកម្ពស់ សុវត្ថិភាព ចំណីអាហារ និងអាហារប្រកបដោយសុខភាពផងដែរ។

  


     ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ បានថ្លែងថាក្នុងពិធីបើកសិក្ខាសាលា ស្ដីពី គម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លង នៅតាម គ្រឹះស្ថាន សិក្សា ក្នុងប្រទេសកម្ពុជា ជូនដល់នាយក នាយិកាសាលាគោលដៅ។ ភាពចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ លើក កម្ពស់ សុខភាព នៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅបង្កើតនូវមូលធនមនុស្ស ដែលពេញលេញ ដោយ សម្បទា ទាំង៥ គឺកាយចិត្តសម្បទា វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា។ 



    ទន្ទឹមនឹង នោះ ឯកឧត្តមវេជ្ជបណ្ឌិតអនុប្រធាននាយកដ្ឋានក៏បានមានប្រសាសន៍លើកឡើងពីបាវចនា នៃកំណែ ទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ ក្រោមយុទ្ធ សាស្ត្រ បញ្ច កោណដំណាក់កាលទី១ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល ផ្ដោត លើវិស័យ ០៥គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងឌីជីថល។



     ជាមួយគ្នានោះឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍ល្អៗជាច្រើន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពិសេសត្រូវយកចិត្តទុក ដាក់ការជ្រើសរើស អាហារញ៉ាំ ដោយត្រូវញ៉ាំខ្លាញ់តិច ស្ករតិច អំបិលតិច តាមពាក្យស្លោក ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី។ អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ។











Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.