ពិធីស្រង់ព្រះ ជូនបងប្អូនប្រជាពលរដ្ឋ នៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង)


(កំពង់ធំ)÷ បេីទោះបី ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  រយៈពេលបួនថ្ងៃកន្លងផុតទៅ សម្រាប់វត្តឌួងសូរិយា(ហៅវត្តក្តីដូង នៅរសៀលថ្ងៃទី១៧  ខែមេសា  ឆ្នាំ ២០២៤ នេះ  បានប្រារព្ធពិធីស្រង់ព្រះ  មានកម្មវិធីកម្សាន្តសប្បាយៗ និងមានល្បែងប្រជាប្រិយជាច្រេីន  ដោយ មានការអញ្ជេីញចូលរួមពីសំណាក់  ព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងបងប្អូនប្រពលរដ្ឋជាច្រើននាក់ផងដែរ។


       ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ នោះផងដែរ  វត្តឌួងសូរិយា(ហៅវត្តក្តីដូង) ស្ថិតនៅភូមិក្តីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយព្រះអង្គគ្រូធម្មបាលោ 

ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង) និងជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ ក្រោយពីមានពិធីសាសនារួចមក  មន្ត្រីរាជការ  ពុទ្ធបរិស័ទ រួមបងប្អូនប្រជាពលរដ្ឋ  ទាំងជិតឆ្ងាយបាន ប្រារព្ធ ពិធីស្រង់ព្រះ  មិនតែប៉ុណ្ណោះ  មានការបាញ់ទឹក  រាំលេងកម្សាន្ត  និងមានលេងល្បែងប្រជាប្រិយដូចជា÷ ទាញព្រាត់ ប្រដាល់ធ្លាក់ទឹក លោតបាវ ក្រោមដំបូលសុខសន្តិភាព។



      គួរបញ្ជាក់ថា  សម្រាប់វត្តឌួងងសូរិយា(ហៅវត្តក្តីដូង)នេះ  ពុទ្ធិបរិស័ទតែងតែនាំគ្នាប្រារព្ធពិធីស្រង់ព្រះ ហៅថាត្រាស់ចេត្រនេះ  ដោយមានទឹកលាយជាមួយផ្កាភ្ញី ទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរ លោកមានជំនឿ  តៗគ្នាជាយូរមកហើយ។ ស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ កាត់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗ ចោល ហើយយើងសាងនូវកុសលថ្មី  ដើម្បីឱ្យក្រុមគ្រួសារមានសុខភាពល្អ និងប្រកបកិច្ចការងារទទួលបានជោគជ័យ។ គួរបញ្ជាក់ផងដែរថា ភ្ញៀវជាតិដែលមកលេងកម្សាន្តនៅវត្តឌួងសុរិយា(ហៅវត្តក្តីដូង) មានប្រមាណជាង២ម៉ឺននាក់។ 









Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.