សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បើកកិច្ចប្រជុំប្រចាំឆ្នាំ បូកសរុបលទ្ធផលឆ្នាំ២០២៣ និង លេីកទិសដៅ ការងារ ឆ្នាំ ២០២៤ ក្រោមអធិបតី ភាព ឯកឧត្ដម ហ៊ុយ វណ្ណៈ ប្រធាន អង្គប្រជុំ ព្រមទាំង ប្រធាន និង តំណាង សមាគម ចំនួន ១២ សមាគម ដែល កិច្ចប្រជុំប្រចាំឆ្នាំនេះប្រព្រឹត្តិទៅ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារសេរីភាព ។ កិច្ចប្រជុំបានឯកភាពលើកទិសដៅសកម្មភាពដូចតទៅ៖ រៀបចំវេទិកាសម្ព័ន្ធប្រចាំឆ្នាំនៅមុនទិវាសេរីភាពសារព័ត៌មានអន្តរជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន ព្រមទាំងពិនិត្យវាយតម្លៃតួនាទីនិងបញ្ហាប្រឈមក្នុងសារព័ត៌មាន ហើយបើចាំបាច់ គឺធ្វើរបាយការណ៍ជូនក្រសួងពាក់ព័ន្ធ ឬគោរពរាការណ៍ជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដឹងឮនិងអន្តរាគមន៍ដោះស្រាយតែម្តង៕