ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយះកាម៉េរ៉ាសុវត្ថិភាព ដោយសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន។
នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៨៖២០នាទីត្រង់ចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ ៖
- ១.ឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកបេីក)
- ២.ឈ្មោះ សម្បត្តិច័ន្ទសីហា ហៅ ខួច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ដៃដល់)
ដែលបានធ្លាប់ធ្វេីសកម្មភាព៖
នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១០៖៥០នាទី បានធ្វេីសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងដេីរម្នាក់ឯងបានសំរេចនៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សំភារះដកហូតរួមមាន៖
១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KD-1512(របស់ជនសង្ស័យ)។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕