នាយកដ្ឋានអប់រំក្រសួងការពារជាតិទទួលបានសៀវភៅសរុបចំនួន ៤០០ក្បាល


នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនិងជាប្រធានក្រុមការងារសៀវភៅ"កូនប្រុសច្បងដ៏មានឥទ្ធិពល" ព្រមទាំងសហការីបាននាំយកនូវសៀវភៅសរុបចំនួន ៤០០ ក្បាល ប្រគល់ជូននាយកដ្ឋានអប់រំក្រសួងការពារជាតិ ដោយក្នុងនោះមានសៀវភៅ ៖-៣ យន្តការឈ្នះកូវីដ-១៩ -ទឹកចិត្តអ្នកជួយសង្គ្រោះ និង -កូនប្រុសច្បងដ៏មានឥទ្ធិពល ។

នាឱកាសនោះ ឯកឧត្តម ពៅ សុខបានមានប្រសាសន៍ឲ្យដឹងថាការរៀបចំចងក្រងជាសៀវភៅទាំអអស់នេះនេះ គឺដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រជាពលរដ្ឋទូទៅនិងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ 


ឯកឧត្តមបន្តថាសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាពនិងគុណបំណាច់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងអ្វីៗទាំងអស់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ កន្លងមកនេះ។ឯកឧត្តមបានបន្ថែមថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងបណ្ណាល័យនៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះហើយជាមួយគ្នានោះ ក៏បានផ្តល់ជូនដល់ស្ថានប័នរដ្ឋឯកជនប្រជាពលរដ្ឋទូទៅនិងគ្រឹះស្ថានអប់រំមួយចំនួនដែលមានបំណងចង់បាននិងសិក្សាឈ្វេងយល់ផងដែរ ។


ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ សារឿន ប្រធាននាយកដ្ឋានអប់រំនៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិបានសម្តែងនូវសេចក្តីរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រុមការងារសៀវភៅ"កូនប្រុសច្បងដ៏មានឥទ្ធិពល"និងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ។



 ឯកឧត្តម បានមានប្រសាសន៍បន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយចំពេលមានតម្រូវការសៀវភៅជាចាំបាច់សម្រាប់គ្រឹះស្ថានសិក្សានៃកងយោធពលខេមរភូមិន្ទដើម្បីចូលរួមផ្សព្វផ្សាយ បំផុសស្នាដៃដ៏ឆ្នើមដែលមិនអាចកាត់ថ្លៃបានរបស់ឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងជាមូលដ្ឋានដល់នាយទាហាន នាយទាហានរង និងពលទាហានបានសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឲ្យកាន់តែយល់ច្បាស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។



គួរបញ្ជាក់ផងដែរថា ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បានប្រគល់សៀវភៅនេះជាលើកទី៤ ហើយដែលតបតាមការស្នើសុំពីនាយកដ្ឋានអប់រំ ដោយសារមានការគាំទ្រ និងតម្រូវការជាច្រើនពីនាយទាហាន នាយទាហានរង និងពលទាហាន ដែលជាសិក្ខាកាម ៕











Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.